(ខេត្តកំពត) នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពតដឹកនាំក្រុមការងារចុះពិនិត្យមើលការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង១៣០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិព្រៃឈើទាល ដែលឆ្លងកាត់ នៅភូមិ ព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្ត កំពត។
ក្នុងថ្ងៃចុះពិនិត្យនោះផងដែរដោយមានការអញ្ជើញអមដំណើរពី លោក ប៉ែន ប្រុស អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំព លោក អ៊ឹម វីរ: សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត និងសហការីបានដឹកនាំក្រុមការងារចុះពិនិត្យមើលក្នុងការស្ថាបនាផ្លូវ១ខ្សែនេះដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។
ការចុះពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមខាងលើនេះ គឺចាប់ពីចុងភូមិព្រៃឈើទាល រហូតដល់ ផ្លូវបារាំងចាស់ និងមួយផ្នែកទៀតចាក់ទៅភ្ជាប់គ្នាជាមួយភូមិអង្គរំដួល ការស្ថាបនាផ្លូវគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះ ឯកឧត្តម ភឺន ផល្លា សមាជិកគណ:កម្មាធិការកណ្តាល និងជាជំនួយការផ្ទាល់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត ការស្ថាបនានេះគឺយោងតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំ អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានធ្វើដំណើរចរាចរណ៍លើផ្លូវនេះដើម្បីដឹកដំណាំកសិផលចេញពីស្រែចម្ការ របស់ពួកគាត់នៅទីកន្លែងនេះផ្ទាល់តែម្តង ដោយពិនិត្យឃើញថាផ្លូវនេះពីដើមឡើយពុំមានផ្លូវមានតែស្នាមដានកង់រទេះគោ ដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរហូតមក ដោយមានការស្នើសុំមក ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្ត កំពត លោកបានឲ្យក្រុមការងារ ដឹកនាំដោយ លោក អ៊ឹម វីរ: សមាជិកក្រុមការងារចុះពិនិត្យ និងសាងសង់ជូនប្រជាពលរដ្ឋជាបន្ទាន់ បច្ចុប្បន្នផ្លូវនេះបានធ្វើរួចមានប្រវែង ៨០០ម៉ែត្រ រួចរាល់ជាស្ថាពរហើយ ដោយមានការចូលរួម និងសម្របសម្រួលពីអាជ្ញាធរដែនដីមាន ភូមិ ឃុំ ស្រុក ជាពិសេសគឺ លោក ម៉ួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ដែលខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ បានស្ម័គ្រចិត្តឲ្យដីដែលត្រូវធ្វើផ្លូវចំក្បាលដីរបស់ពួកគាត់គឺគាត់រីករាយ និងអបអរសាទរជាខ្លាំង។
ជាចុងក្រោយក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃឃើញថាប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកដំណាំកសិផលជាច្រើនយកមកលក់នៅទីផ្សារ នៅទីរួមស្រុកអង្គរជ័យ ក៏ដូចជាទៅស្រុកផ្សេងៗទៀត ប្រជាពលរដ្ឋនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត ដែលបានស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ផ្លូវ១ខែ្សនេះជាចំនងដៃដ៏ថ្លៃថ្លាបំផុតសម្រាប់ពួកគាត់ដែលអនុវត្តន៍មានពាក្យថាមានផ្លូវ មានភ្លើង មានទឹក គឺមានក្តីសង្ឃឹម។
ប្រជាពលរដ្ឋទាំងអស់បានគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលា និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន សុខា និងក្រុមការងារទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន គណបក្សប្រជាជនកម្ពុជាមិនសន្យា តែថាគឺធ្វើជូនប្រជាពលរដ្ឋទាន់ពេលវេលា។







