ព័ត៌មានមហាជន

សឹងមួយប្រទេសថៃ ត្រូវរងគ្រោះដោយខ្យល់ពុល កម្រិតគ្រោះថ្នាក់

 ថៃ នៅតែកំពុងជួបវិបត្តិខ្យល់ពុលយ៉ាងធ្ងន់ធ្ងរ ដោយនៅថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ កំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច បានគ្របដណ្តប់សឹងទូទាំងប្រទេស។

គិតត្រឹមម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ខ្យល់ពុលបានវាយប្រហារខេត្តថៃចំនួន៥៣ ដែលភាគច្រើននៅតំបន់ទំនាបកណ្តាល និងភាគឦសាន សូម្បីរាជធានី បាងកក ក៏ត្រូវរងគ្រោះដែរ ដោយ PM2.5 មានចន្លោះពី៣៨.៣ ដល់៥៥.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ដែលនេះគឺលើសពីកម្រិតសុវត្ថិភាព ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស។

ទន្ទឹមនោះ យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងលំហនៃប្រទេសថៃ (Gistda) បានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង៥៣ ខេត្តដែលខ្យល់ពុលវាយប្រហារធ្ងន់ធ្ងរជាងគេបំផុតគឺ Samut Prakan ដោយកម្រិត PM2.5 ហក់ឡើងដល់ ៥៥.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់៕

ប្រភព៖ Bangkok Post




Previous Post Next Post