ថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ វរសេនីយ៍ឯក វិឡៃសន ស៊ីស៊ុមបាត់ (Vilaysone Sisombath) នាយការិយាល័យអនុព័ន្ធយោធា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(ចាស់) ដែលបានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលា និងបំពាក់មេដាយ និងបានបង្ហាញមុខ វរសេនីយ៍ឯក ឡាតសាក់ឃុន វង្សភោស៊ី (Latsakhoun Vongphosy) នាយការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅ ទីស្ដីការក្រសួងការពារជាតិ។
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
