ព័ត៌មានមហាជន

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំប្រើកណ្តាប់ដៃដែកបំបែកក្មេងទំនើងមិនអនុញ្ញាតឱ្យមានការបង្ករការអុកឡុកក្នុងមូលដ្ឋានទូទាំងខេត្តឡើយ

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំប្រើកណ្តាប់ដៃដែកបំបែកក្មេងទំនើងមិនអនុញ្ញាតឱ្យមានការបង្ករការអុកឡុកក្នុងមូលដ្ឋានទូទាំងខេត្តឡើយ។ 

ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៣៖៣០នាទី មានករណីហិង្សាដោយចេតនាទៅវិញទៅមកដែលបង្ករឡើងដោយក្មេងទំនើង២ក្រុម ស្ថិតនៅភូមិខ្មែរ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងជំនាញចេញកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម៖*ក្រុមទី១៖ មានគ្នា៧នាក់ និង*ក្រុមទី២៖ មានគ្នា០៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ *១.ដំបងចំនួន៨ដើម *២.ខ្សែក្រវ៉ាត់ចំនួន ២ខ្សែ *៣.កាំបិតចំនួន១ដើម។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍ច្បាប់៕








Previous Post Next Post