ព័ត៌មានមហាជន

ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍនធនធានធម្មជាតិ និងលោក យ៉ើ មូស្លីម អគ្គលេខាធិការបានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងថ្នាលបណ្ដុះកូនឈើនៅទីស្នាក់ការសាខាខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី) ៖ ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ព្រំ ភារុណ ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍនធនធានធម្មជាតិ និងលោក យ៉ើ មូស្លីម អគ្គលេខាធិការបានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងថ្នាលបណ្ដុះកូនឈើនៅទីស្នាក់ការសាខាខេត្តមណ្ឌលគិរី ដើម្បីត្រៀមទុកជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍នាពេលខាងមុខ។

នៅក្នុងនោះដែរ លោកព្រំ ភារុណ បានលើកឡើងថា ការបណ្ដុះកូនឈើសម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋ និងសហគមន៍ក្នុងការយកទៅដាំដើម្បីដាំស្តារព្រៃ និងយកទៅដាំតាមទីសាធារណៈនានា គឺជួយបង្កើតគម្របបៃតង និងផ្ដល់ប្រយោជន៍ដល់ការរស់នៅរបស់មនុស្សជាតិ។ 

Previous Post Next Post