( ខេត្តកំពត)៖ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានរៀបចំកម្មវិធីសិល្បៈ និងហត្ថកម្ម ជូនសមាជិកាសកម្មស្រុកបន្ទាយមាស ដោយមានការចូលរួមពីសមាជិកា សមាជិកគាំទ្រពីថ្នាក់កណ្តាល និងសាខាខេត្តកំពត។
ហត្ថកិច្ចជាផ្នែកមួយនៃបំណិនជីវិតដែលជាចំណេះដឹងដ៏មានសារៈប្រយោជន៍សម្រាប់យើងគ្រប់រូបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បន្ថែមពីលើម៉ោងសិក្សាអប់រំផ្ទាល់នៅតាមសាលារៀន សមាគមកាយប្ញទ្ធិនារីកម្ពុជា តែងតែយកចិត្តទុកដាក់ជួយជម្រុញគាំទ្រក្នុងការបណ្តុះបណ្តាលនូវជំនាញផ្សេងៗជូនដល់សមាជិកាសកម្មតាមមូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់កុមារី និងយុវតីកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អប្រកបដោយគុណភាព សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងបំណិនជីវិត ព្រមទាំងចូលរួមថែរក្សាវប្បធម៌ សិល្បៈ ប្រពៃណីដ៏សំបូរបែប និងផូរផង់របស់ខ្លួនព្រមទាំងជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។























