ព័ត៌មានមហាជន

កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចរថយន្ត០១គ្រឿងម៉ាក BYD ស៊េរី 2025 ពណ៌ខ្មៅ)

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចរថយន្ត០១គ្រឿងម៉ាក BYD ស៊េរី 2025 ពណ៌ខ្មៅ) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ៣៨៥ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខដីឡូត៍លេខ១៦ ផ្លូវលេខ២៧១ស្ទួន ក្រុមទី៣ ភូមិ១  សង្កាត់បឹងសាឡាង  ខណ្ឌទួលគោក  រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៨:២០នាទី។

 ជនសង្ស័យ:ឈ្មោះ អ៊ុង ដារ៉ាឆៃកុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរ  និងស្នាក់នៅពុំពិតប្រាកដ  (មានសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖

-រថយន្ត០១គ្រឿងម៉ាក BYD  ស៊េរី 2025 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ  CH-1139  មានលេខតួ: LCOC74C41S7065566  (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។

 *ជនរងគ្រោះ:

-ឈ្មោះ ង៉ែត  សារិន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មន្រ្តីអង្គភាពប្រឆាំងពុករលួយ (ACU)  ស្នាក់នៅផ្ទះ លេខ១២P  ផ្លូវលេខ២៧១ស្ទួន  ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

 បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក  ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។




Previous Post Next Post