(កំពង់ស្ពឺ) ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្រៀង ម៉េង អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកំពត បានអញ្ជើញចូលរួមក្នុងកម្មវិធីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីនៅស្រុកភ្នំស្រួច។
សកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
នៅក្នុងកម្មវិធីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីនេះដែរ ឯកឧត្តម ស្រៀង ម៉េង ក៏បានចូលរួមឧបត្ថម្ភនៅថវិការផ្ទាល់ខ្លួនចំនួន ២០០០.០០០រៀល (ពីរលានរៀលគត់)ជូនក្រុមការងារផងដែរ។















