(ខេត្តកំពង់ស្ពឺ) ៖នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ស្នាក់ការគណបក្សស្រុកភ្នំស្រួច ឯកឧត្ដម ស្រៀង ម៉េង និងឯកឧត្តម ទី ប៊ុនថេង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុននិងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ របស់គណបក្សស្រុក ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច ,ឯកឧត្តម អ៊ូ សំអួនសមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម គង់ សុភីអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធាន ទី១ អនុប្រធាននិងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម អស់លោកជាប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រីជាប្រធាន គណបក្សឃុំ និងស្មៀនឃុំ លោកប្រធានក្រុមបណ្តាញបញ្ញាវន្តឃុំ លោកតំណាងសាខាករណីពិសេសស្រុក សរុបវត្តមានចូលរួមចំនួន ៥៦នាក់ ក្នុងនោះស្រី្ត ៣ រូប។
កិច្ចប្រជុំមានរបៀបវារ:ដូចខាងក្រោម៖
១./មតិដឹកនាំអង្គប្រជុំ របស់ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក។
២./ប្រគល់លិខិតប័ណ្ណសរសើរជូនដល់ក្រុមការងារ
៣./អានរបាយការណ៍បូកសរុបលទ្ធផលការងារខែមិថុនានិងលើកទិសដៅខែកក្តដាឆ្នាំ២០២៦(ដោយលោក គឹម វន (សមាជិកគណបក្សស្រុក)
៤./របាយការណ៍ស្តីពី
.លទ្ធផលរៀបចំក្រុមការងារចជួយភូមិ
.លទ្ធផលធ្វើប័ណ្ណសម្គាល់សមាជិកបក្ស
(ដោយលោក ប៉ែន សុឺន អនុប្រធានប្រចាំការគណបក្សស្រុក)
៥./មតិរបស់ លោកពេជ្រ ចន្ទថាប្រធានគណបក្សស្រុក..ជុំវិញការបង្កើនភាគរយតាមឃុំ.ភូមិ និមួយៗ ត្រៀមឆ្លើយតប.តាមគោលការរបស់គណបក្សខេត្ត។
៦./មតិចូលរួមរបស់សមាជិកអង្គប្រជុំ
៧./មតិបូកសរុប បិទ អង្គប្រជុំ (ដោយឯកឧត្តមបណ្ឌិត គណះអធិបតី)។



































