ព័ត៌មានមហាជន

លោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងកំពតនិង​យុវជនគណបក្សចូលរួមចែក អាហារនិងទឹកសុទ្ធ ជូនដល់សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)


(ខេត្តកំពត)៖នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងកំពត និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងកំពត បន្តដឹកនាំក្រុមការងាររដ្ឋបាលក្រុង និង​យុវជនគណបក្សចូលរួមចែក អាហារនិងទឹកសុទ្ធ ជូនដល់សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០/១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដែលមានសិស្សចូលរួមប្រឡងចំនួន ៦០០នាក់។

នាឱកាសនេះដែរ លោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងកំពត បានមានមតិសំណេះសំណាលសាកសួរសុខទុក ជូនពរក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥~២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ អ្នកចេះ គឺជាប់ ។

សូមក្មួយៗមានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកមណ្ឌលប្រឡង សូមឱ្យទទួលបានលទ្ធផលល្អប្រសេីរទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការ។

លោកស្រីអភិបាលក្រុងក៏បានផ្តាំផ្ញើ ក្មួយៗជាបេក្ខជនទាំងពីរភេទ ឱ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឱ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត។

Previous Post Next Post