(កំពត)៖ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកំពត អញ្ជើញដឹកនាំក្រុមការងារ និងអជ្ញាធរស្រុកអង្គរជ័យ ចុះបើកការដ្ឋានសាងសង់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមប្រវែង៣០០០ម៉ែត្រ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៣០០០ម៉ែត្រ ឆ្លងកាត់២ឃុំ ដែលបងប្អូនពលរដ្ឋដែលបានដាក់ពាក្យស្នើសុំស្ថិតនៅក្នុង ឃុំម្រោម និងឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានរៀបចំដាក់គ្រឿងចក្រសាងសង់ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានធ្វើដំណើរឲ្យបានងាយស្រួល កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិករផលទៅកាន់ទីផ្សារ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន ទាំងពីរឃុំ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត ឯកឧត្តម ហ៊ុន សុខា បានមានប្រសាសបញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែតែងបានយកចិត្តទុកដាក់ និងគិតគូរពីសុខទក្ខប្រជាពលរដ្ឋជាប់ជានិច្ចផងដែរ មិនថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះឡើយ។
រយៈពេល៤៦ឆ្នាំកន្លងមកនេះបន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យរួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។
ឯកឧត្តម បន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។
ឯកឧត្តម បានបញ្ជាក់ថា បានបញ្ជាក់បន្ថែមថា ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ មានផ្លូវ គឺមានសង្ឃឹម ដូចនេះការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ គឺដើម្បីសម្រួលដល់ជីវភាពរស់នៅ ការតភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅឃុំទាំង២នេះ ស្របជាមួយគ្នានោះដែរលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅពេលផ្លូវថ្មីសាងសង់ហើយ ត្រូវរួមគ្នា ថែរក្សាឱ្យបានគង់វង្សផងដែរ។



















