ព័ត៌មានមហាជន

ពូអត់លុយទិញគ្រឿងញៀន សុំលុយក្មួយមិនបានដេញវាយដល់ផ្ទះ វាយបងស្រីនិងគម្រាមថានឹងសម្លាប់ ត្រូវសមត្ថកិច្ចអន្តរាគមន៏ទាន់ពេលវេលា

កណ្តាល ÷ ដោយសាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ហើយគ្មានលុយទិញ ជនសង្ស័យបានសុំលុយពីក្មួយ តែសុំមិនបាន ក៏ប្រើហិង្សាដោយចេតនាដេញវាយក្មួយរហូតមកដល់ម្តាយ(បងស្រីបង្កើត)  មកវាយបងស្រី លួចឥវ៉ាន់បងស្រី និងគម្រាមថានឹងសម្លាប់   ត្រូវសមត្ថកិច្ចអន្តរាគមន៏ជួយចាប់ឃាត់ខ្លួនជនសង្ស័យបាន   ដោយហេតុការណ៏ចុងក្រោយ បានកើតឡើងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ នៅចំណុចផ្ទះស្ត្តី្រគ្រោះស្ថឹតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាខ្ពស់បានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ អឿន ឡៃហៀង អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើត) មុខរបរលក់ចាប់ហួយក្នុងទីលំនៅភូមិសង្កាត់កើតហេតុ ។ ចំនែកជនសង្ស័យមានឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ជាប្អូនប្រុស របស់ស្ត្រីរងគ្រោះ) មុខរបរមិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន)  មានទីលំនៅ ក្នុងភូមិសង្កាត់ កើតហេតុនិងធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១ឆ្នាំ ក្នុងករណីហិង្សាដោយចេតនា ។

ផលប៉ះពាល់៖ បណ្តាលអោយស្ត្រីរងគ្រោះ រងរបួស ជាំដៃជើង ត្រង់ផ្ទៃមុខនិងឈឺចុកចាប់ពេញរាងកាយ ។ 

សមត្ថកិច្ច បានបន្តទៀតថា÷ តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះ ករណីហិង្សាពីសំណាក់ប្អូនប្រុសដែលជាជនសង្ស័យ គឺចាប់តាំងពីថ្ងៃទី២៣ខែមករាឆ្នាំ២០២៦ មក  ដោយកូនរបស់ ស្ត្រីរងគ្រោះបានជិះម៉ូតូទៅយកប្អូននៅផ្ទះរបស់ឪពុកម្តាយខ្លួន នៅខាងដើមភូមិ ក៏ស្រាប់តែជនសង្ស័យជាពូបានមកសុំលុយ ពីក្មួយតែក្មួយប្រុសទាំងពីរគ្មានលុយអោយ ស្រាប់ជនសង្ស័យបានវាយក្មួយប្រុស ជាកូនស្ត្រីរងគ្រោះតែម្តង។លុះមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យ ក៏បានមកដល់ផ្ទះរបស់បងស្រី(ស្ត្រីរងគ្រោះ) ដោយដើរចូលទៅក្នុងផ្ទះយកឥវ៉ាន់ស្រេចនិងចិត្តច្រកដាក់ក្នុងថង់ខ្មៅ រួចបើកទូរដាក់បារីបំរ៉ុងយកទៀត ភ្លាមនោះស្ត្រីរងគ្រោះឃើញទាន់ ក៏ឆក់យកថង់ខ្មៅនោះយកមកវិញ រួចជនសង្ស័យក៏ស្ទុះមកចាប់បោចសក់ជនរងគ្រោះ និងដាល់ បងស្រី០១ដៃទៀត បន្ទាប់មកជនសង្ស័យ ក៏បានចាប់បងស្រីបោកផ្ទុបទៅនឹងធុងក្លាស្សេ និងចាប់បោកត្រូវនិងផើងផ្កាបណ្តាលអោយ មានរបួសស្នាមតែម្តង ហើយស្ត្រីរងគ្រោះ ក៏បានស្រែកហៅបងប្រុសដែលផ្ទះនៅជិតគ្នាជួយ ក៏ត្រូវបានជនសង្ស័យប្រតាយប្រតប់ជាមួយបងប្រុសទៀតក្រោយមកក៏បានបែកគ្នារៀងៗខ្លួនទៅ។

លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានរករឿងអុកឡុកម្តាយឪពុកបន្តទៀត ក៏ត្រូវ ស្ត្រីរងគ្រោះ តេប្តឹងសមត្ថកិច្ច ដែលកំពង់ល្បាត បានអន្តរាគមន៏ជាក់ស្តែង នូវសកម្មភាពហិង្សារបស់ជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរកាខ្ពស់ ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿង ជាលើកទី២ បញ្ជូនទៅតុលាការ ៕







Previous Post Next Post