ព័ត៌មានមហាជន

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រែងត្រយឹងបាននាំយកលិខិតសុំអន្តរាគមន៍មកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺសុំផ្លាស់ប្ដូរព្រះចៅអធិការវត្តក្រែងត្រយឹង និងជាអនុគណស្រុកភ្នំស្រួចនិមន្តចាកចេញពីវត្តត្រែងត្រយឹង

(កំពង់ស្ពឺ) នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ គណៈកម្មាការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំនួន៤១០គ្រួសារ រស់នៅចំណុះជើងវត្តត្រែងត្រយឹងមកពីភូមិចំនួន៦ និងឃុំចំនួន២ ក្នុងស្រុកភ្នំស្រួល ខេត្តកំពង់ស្ពឺ បានផ្ដិតមេដៃគោរពស្នើសុំកិច្ចអន្តរាគមន៍ផ្លាស់ប្តូរព្រេះចៅអធិការវត្តត្រែងត្រយឹង និងជាអនុគណស្រុកភ្នំស្រួចពី លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ ចំពោះព្រះតេជគុណព្រះនាម នូ ជិន ព្រះចៅអធិការវត្តត្រែងត្រយឹងដែលសម្បូរទៅដោយរឿងអាស្រូវដែលបានប្រព្រឹត្តខុសធម៌វិន័យក្នុងព្រះពុទ្ធសាសនានិងភាពអសកម្មខុសប្រក្រតីជាច្រើនទៀត។

ចំពោះលិខិតគោរពស្នើសុំអន្តរាគមន៍ផ្លាស់ប្តូរព្រះចៅអធិការវត្ត នូ ជិន មក លោក ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍ផ្លាស់ប្តូរព្រះតេជគុណព្រះនាម នូ ជិន ជាព្រះចៅអធិការវត្តត្រែងត្រយឹង និងជាអនុគណស្រុកភ្នំស្រួច និមន្តចេញពីវត្តត្រែងត្រយឹងនេះ ពួកគាត់ទាំងអស់គ្នាបានសម្ដែងនូវការសោកស្ដាយចំពោះទង្វើរបស់ព្រះតេជគុណដែលបានប្រព្រឹត្តប្រាស់ចាកខុសពីធម៌វិន័យព្រះសង្ឍក្នុងនាមអ្នកកាន់សាសនាព្រះពុទ្ធ។

ក្នុងនាមគណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សូមគោរពស្នើសុំ លោកប្រធានមន្ទីរធម្មការ និងសាសនា មេត្តាជួយអន្តរាគមន៍ផ្លាស់ប្តូរនិមន្តចេញពីវត្ត ជូនពួកគាត់ផង បើទុកព្រះតេជគុណ នូ ជិន នេះបន្តប្រព្រឹត្តទង្វើធ្វើយ៉ាងដូច្នេះបន្តទៀតអាចធ្វើឲ្យប៉ះពាល់ដល់សាសនា ព្រះសង្ឃល្អៗផងដែរ។



Previous Post Next Post