ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដឹកនាំក្រុមការងារ រួមមាន លោក ប៉ែន ប្រុស, លោក គង់ សុខហេង និងលោក វង្ស សំណាង ប្រគល់កុំព្យូទ័រលើតុចំនួន០៣គ្រឿង និងព្រីនធ័រចំនួន០៣គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ប្រគល់ជូន ឯកឧត្តម ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដើម្បីជួយសម្រួលការងារផ្សេងៗរបស់វិទ្យាស្ថាន ស្របតាមសម័យបច្ចេកវិទ្យាទំនើប។









