នៅកម្មវិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្ត្រ អនុប្រធានទី១ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ សមាជិក គណ:កម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សរុបរួមប្រមាណ ៤០០ នាក់ ដែលកិច្ចប្រជុំនេះប្រារព្ធឡើងនៅសាលប្រជុំគណបក្សខេត្តក្រចេះ ។
គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនៅកម្មវិធីនយោបាយ យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ស្របតាមអទិភាពគន្លឹះសំខាន់ៗ ទាំង៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសឌីជីថល។ ខេត្តបានដាក់ចេញនៅផែនការអភិវឌ្ឍន៍លើវិស័យអាទិភាពសំខាន់ៗរួមមាន៖ វិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យកសចរណ៍ និងវិស័យផ្សេងៗទៀត មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងរក្សាបាននូវសន្តិភាព សណ្ដាប់ធ្នាប់សង្គម ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទទួលជោគជ័យ នាំឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច ចិររភាពសង្គម ពិសេសបង្កើនជំនឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា។ សំដៅរួមចំណែកអនុវត្ឲ្យបានជោគជ័យនៅចក្ខុវិស័យ“ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០" ។



















