ព័ត៌មានមហាជន

បទល្មើសកាប់បំផ្លាញឈើព្រៃស្រស់ៗមកបំម្លែងធ្វើជាអុសគឺជាការបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលកំពុងប្រឆាំង និងច្បាប់រដ្ឋត្រូវហាមឃាត់

ករណីកាប់ឈើព្រៃស្រស់ៗមកបំម្លែងធ្វើជាអុសគឺជាបទល្មើសបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលកំពុងប្រឆាំងនិងច្បាប់រដ្ឋត្រូវហាមឃាត់ សកម្មភាពនេះកើតមានឡើងដោយមានឈ្មួញដឹកអុសព្រៃ ឈ្មោះ ចាប និង បូរ៉ា ដែលគេស្គាល់ថាជាបងប្អូននិងគ្នា និងបាននិងកំពុងសម្រុកដឹកឈើអុសព្រៃស្រស់ៗ យ៉ាងគំហ៊ុក ដោយរលួន និងពុំមានការរំខានពីលោក មៀម សុីតូ នាយសង្កាត់រដ្ឋបាលព្រៃឈេឺស្ទោងនោះឡេឺយ។

សកម្មភាពទាំងនេះហើយដែលបានបញ្ជាក់ថា ឈើព្រៃមិនទាន់គ្រប់អាយុនេះ កាប់ចេញពីដែនជម្រកសត្វព្រៃបឹងពែរ និងព្រៃសហគមន៍ផ្សេងៗទៀត នៅក្នុងភូមិអន្លង់ក្រាញ់ និងភូមិត្រពាំងក្រសាំង ភូមិថ្មី ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ  ជារៀងរាល់ថ្ងៃ នៅពេលយប់។ដោយមានរថយន្តខ្នាតធំ របស់ឈ្មោះ ចាប និងឈ្មោះ បូរ៉ា ជាថៅកែអុសព្រៃ បានលើក និងដឹកជញ្ជូន ឈើអុសព្រៃស្រស់ៗចេញពីតំបន់នៃភូមិខាងលើជារៀងរាល់យប់ អស់រយៈពេលជាយូរឆ្នាំមកហើយ។

កន្លងមកគេសង្កេតឃើញថាពេលដែលដឹកចេញដល់ផ្លូវជាតិលេខ៦ ឆ្ពោះទៅដាក់គោលដៅនៅតាមស្រុកមួយចំនួននៅខេត្តកំពង់ចាម។ 

ជុំវិញរឿងរ៉ាវខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចទំនាក់ទំនងទៅលោក មៀម សុីតូនាយសង្កាត់រដ្ឋបាលព្រៃឈេឺស្ទោងបានឡើយដោយពុំមានលេខទូរសព្ទ អង្គភាពយើងខ្ញុំរង់ចាំទទួលស្វាគមន៍ការស្រាយបំភ្លឺគ្រប់សាមុីអង្គភាពរៀងរាល់ម៉ោងធ្វើការ។







Previous Post Next Post