ព័ត៌មានមហាជន

ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាក្រុមការងារស្នូលចលនាកសាងសមាជិកបក្សមូលដ្ឋាន រាជធានី ខេត្ត និង ឯកឧត្តម ស្រៀង ម៉េង អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពតបានឧបត្ថម្ភម៉ូតូ១គ្រឿនជូនដល់ វីរ:កងទ័ពប្រចាំទិសព្រះវិហារ

(ព្រះវិហារ) ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាក្រុមការងារស្នូលចលនាកសាងសមាជិកបក្សមូលដ្ឋាន រាជធានី ខេត្ត និងឯកឧត្តម ស្រៀង ម៉េង អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានផ្តល់អំណោយជាម៉ូតូ១គ្រឿងជូនដល់ លោក វរ:សេនីយ៍ទោ ឈឺន ចាន់ធីម មេបញ្ជាការ L គ្រប់គ្រងរថក្រោះ ទិសព្រះវិហារ ដោយមើលឃើញពីទុក្ខលំបាករបស់វីរ:កងទ័ពជួរមុខដោយកង្វះមធ្យោបាយដឹកជញ្ជូនស្បៀងអាហារ និងសម្ភារ:ផ្សេងៗ។

បើតាម លោក វរ:សេនីយ៍ទោ ឈឺន ចាន់ធីម បានបញ្ជាក់ថាម៉ូតូរបស់គាត់ត្រូវបានឆេះភ្លើងខូចខាតប្រើលែងកើតក្នុងអំឡង់ពេលសង្គ្រាមឈ្លានពានពីយោធាសៀមមកលើដែនអធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា។

ក្នុងនាមជាវីរ:កងទ័ពដែលបានទទួលម៉ូតូ១គ្រឿងនេះ បានសម្ដែងនូវសេចក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងស្មោះស្មគ្រ័ចំពោះ ឯកឧត្តម ទី ប៊ុន ថេង និង លោកជំទាវ ព្រមទាំង ឯកឧត្តម ស្រៀង ម៉េង ដែលបានផ្ដល់នូវមធ្យោបាយធ្វើដំណើរដ៏ចាំបាច់នេះ និងសូមគោរពជូនពរជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងជួបប្រទះនូវពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។(អត្ថបទនិងរូបភាពដោយលោក វណ្ណា 02)







Previous Post Next Post