ព័ត៌មានមហាជន

លោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលជាអភិបាលកិត្តិយស នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានថ្លែងថា៖

«កម្ពុជា ជាដែនដីដែលពោរពេញដោយសិល្បៈវប្បធម៍ដ៏រស់រវើក ពន្លឺចែងចាំងនៃមរតកវប្បធម៍ខ្មែរ នឹងញំងឪ្យស្នាដៃភាពយន្តរបស់ផលិតករបរទេសគ្រប់រូប ក្លាយជាផ្ទាំងទស្សនីភាពដ៍ទាក់ទាញបំផុតមួយនៅលើទីផ្សារអន្តរជាតិ។ 

លោកស្រីបន្តថា កម្ពុជាសូមស្វាគមន៍វត្តមានសិល្បករផលិតករបរទេសគ្រប់រូបមកាន់កម្ពុជាដែលជាស្ទូឌីយ៉ូវប្បធម៍ដ៍ចំណាស់ និងធំបំផុតមួយនៅលើលោក។ ក្នុងនាមជាអភិបាលកិត្តិយស លោកស្រីមានមោទនភាពក្នុងការគាំទ្ររួមចំណែកជួយ និងលើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះវត្តមានលោកអ្នកមកថតភាពយន្តនៅប្រទេសកម្ពុជា។

ថ្លែងដូច្នេះនៅក្នុងកម្មពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ នៅថ្ងៃទី២៤ ខែមីនា។ 

សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានភាពយន្តសរុប ១៥០ចំណងជើង មកពី៤០ប្រទេស។

Previous Post Next Post