ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិតហ៊ុន សុខាទីប្រឹក្សាសម្ដេចតេជោ បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ចុះសួរសុខទុក្ខនិងនាំយកសម្ភារៈជូនបងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាត

(ខេត្តកំពត)៖ ក្រោមម្លប់សន្តិភាព ឯកឧត្តមបណ្ឌិត ហ៊ុន សុខាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកសំភារៈផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាតនៅក្នុងឃុំត្រមែង ស្រុកឈូកខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅនេះ។

នៅក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអ៊ឹម វីរះ, លោកតាក់ សឿន, លោកឈូក រដ្ឋា លោកផង់ ភេក, លោកស៊ូ សៅ, លោកព្រំ ភារុណ,ដែលជាសមាជិកក្រុមការងារកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ព្រមទាំងលោកអភិបាលរងស្រុកអង្គរជ័យ និងលោក លោកស្រីប្រធានគណបក្សឃុំត្រមែង ស្រុកឈូកខេត្តកំពតផងដែរ។

នៅក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមទទួលបានសេចក្តីសុខ និងមានសុខភាពល្អបរិបូរណ៌។

ក្នុងការចុះសួរសុខទុក្ខនេះដែរឯកឧត្តមបណ្ឌិត ហ៊ុន សុខាក៏បាននាំយកនូវអំណោយរួមមាន៖
១/យករទេះរុញជូនជនពិការ២នាក់រួមទាំងថវិកាថវិកាមួយចំនួន
២/ចាក់ដីពង្រាបមុខមណ្ឌល់សុខភាពអង្គភ្នំតូច
៣/ពិនិត្យ និងប្រគល់កុំព្យុទ័រ៥គ្រឿងដល់មជ្ឍមណ្ឌលសិក្សាសហគមន៏តំបូងខ្ពស់

ឯកឧត្តមបណ្ឌិត បានបន្តថា ទោះបីអំណោយទាំងនេះមិនមានតម្លៃមហិមាក្តី ប៉ុន្តែជាការចែករំលែកពីចិត្តស្មោះស្ម័គ្រ និងជាកម្លាំងចិត្តមួយ ជួយសម្រួលដល់ជីវភាពរស់នៅ និងការបំពេញភារកិច្ចប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាតជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា សម្ភារៈ និងថវិកាដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានរាជធានី-ខេត្ត។











Previous Post Next Post