ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ដឹកនាំក្រុមចលនាកសាងសមាជិកបក្សនៅមូលដ្ឋានខេត្តកំពត ចូលរួមផ្ដើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ


(ខេត្តកំពត)៖ នៅរសៀថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សនៅមូលដ្ឋានខេត្តកំពត ផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី) ដង្ហែយកទៅវត្តសំឡាញ ស្ថិតនៅឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានមានប្រសាសន៍ថា បុណ្យផ្កាសាមគ្គីនេះ ដូចផ្ដើមធ្វើឡើងគឺជាការរួមចំណែកជាមួយព្រះពុទ្ធសាសនា ក្នុងការកសាងទីវត្តអារាមឲ្យមានភាពរីកចម្រើន។ ក្នុងនោះព្រះពុទ្ធសាសនាមានពីរសណ្ឋាន មានព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទាំងពីរនេះដើរទន្ទឹមគ្នា។

ឯកឧត្តមបណ្ឌិត ក៏បានថ្លៃអំណរគុណចំពោះវត្តមានបងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមបុណ្យផ្កាសាមគ្គីនៅទីនេះ ម្យ៉ាងទៀតសុទ្ធាជ្រះថ្លាដែលយើងបានរួមគ្នាធ្វើនាពេលនេះ បុណ្យកើតឡើងដោយសុទ្ធាជ្រាះថ្លារដែលយើងទាំងអស់គ្នាបានបូជាអស់ពីកម្លាំងកាយចិត្ត ផ្លូវចិត្ត ផ្លូវធម៌ ចរិយាធម៌ រចនាបទធម៏ និងការកសាងផ្លូវចិត្តបុណ្យកើតឡើង យើងនឹងទទួលបានផលបុណ្យ៕

ជាចង់បញ្ចប់នៃកម្មវិធីបុណ្យ។ឯកឧត្តមបណ្ឌិត បានរៀបចំថវិការសម្រាប់ជាបច្ច័យបុណ្យចំនួន ១,៦០០,០០០៛ (មួយលាន ហុកសិបម៉ឺនរៀល) និងផ្តល់ជូននូវការសាងសង់ដងទង់ជាតិ, កុំព្យូទ័រ និងម៉ាស៊ីនព្រីន១ឈុត សម្រាប់សាលារៀនផងដែរ។


Previous Post Next Post