ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឧសភា និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមក្រុមចលនាកសាងសមាជិកចុះមូលដ្ឋានខេត្តកំពត

(ខេត្តកំពត) ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត មានរៀបចំកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ដួង សាវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ ឯកឧត្តម ស្រៀង ម៉េង អនុប្រធានក្រុមការងារចលនាកសាងសមាជិកចុះមូលដ្ឋានខេត្តកំពត ព្រមទាំង លោក លោកស្រី និងជាសមាជិក សមាជិកាក្រុមការងារចលនាកសាងសមាជិកគណបក្សចុះមូលដ្ឋានខេត្តកំពតផងដែរ។

ជាគេចាប់ផ្ដើមលោក រី រស្មី ប្រធានលេខាដ្ឋានបានឡើងអានរបាយការណ៍នៅសកម្មភាពក្រុមការងារចលនាកសាងសមាជិកគណបក្សចុះមូលដ្ឋានខេត្តកំពតដែលបានធ្វើសកម្មភាពកន្លងទៅដើម្បីជូនគណៈអធិបតីជ្រាបជារបាយការណ៍។

បន្ទាប់ពីបានអាននៅរបាយការណ៍ជូនគណៈអធិបតីរួចមក ឯកឧត្តម ស្រៀង ម៉េង អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានឡើងមានមតិសំណេះសំណាលស្វាគមន៍ យ៉ាងខ្លាំង ដែលបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់  លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលា ដោយទទួលខុសត្រូវយ៉ាងមុតមាំរបស់ក្រុមការងារទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចការងារដែលបានប្រគល់ជូនដ៏មានតម្លៃក្នុងឱកាសនេះ។

ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងជូនក្នុងរយៈពេលកន្លងមករបស់ក្រុមការងារដែលឆ្ពោះទៅរកទិសដៅដែលមានភាពជាក់លាក់ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការលះបង់ ក្នុងកិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់យ៉ាងខ្លាំង មិនមែនគ្រាន់តែជាការបូកសរុបពិនិត្យឡើងវិញនូវសមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានាប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចសំខាន់មួយក្នុងការពង្រឹងសមត្ថភាពដឹកនាំ កែលម្អយុទ្ធសាស្ត្រ និងធ្វើឱ្យការអនុវត្តការងារបានភាពជោគជ័យខ្ពស់ និងសូមលើកទឹកចិត្តឱ្យបងប្អូនយើងទាំងអស់គ្នា បន្តពង្រឹងជំហរ និងគោលនយោបាយឱ្យមានភាពច្បាស់លាស់ ស្ថិរភាព និងទទួលលក្ខណៈបើកចំហ ស្មោះត្រង់ និងផ្អែកលើអត្ថប្រយោជន៍រួមជាធំ និងស្នើសុំ ឯកឧត្តម ដួង សាវណ្ណអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការចំនួន៣ចំណុច៖
១.ស្នើសុំប្រធានគណបក្សស្រុក ឃុំ ចូលរួមសហការជាមួយក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពតដែលធ្វើសកម្មភាពចុះប្រមូលយកសកម្មជនគាំទ្រគណបក្សប្រឆាំងផ្សេងៗនៅតាមមូលដ្ឋាន។
២.ស្នើសុំចូលរួមរៀនវគ្គគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
៣.ស្នើសុំចូលរួមកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយគណបក្សខេត្ត។

ក្រោយពីបានស្ដាប់នៅរបាយការណ៍ ក៏ដូចជាមតិសំណេះសំណាល និងការស្នើសុំរបស់ក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពតរួចមក ឯកឧត្តម ដួង សាវណ្ណ បានមានមតិស្វាគមន៍យ៉ាងកក់ត្តៅ នឹងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ដែលបានចំណាយទាំងថវិកា កម្លាំងកាយកម្លាំងចិត្តក្នុងការចុះប្រមូលនៅសកម្មជនគាំទ្រមកពីគណបក្សប្រឆាំងផ្សេងៗនៅក្នុងខេត្តកំពត ហើយឯកឧត្តមក៏បានទទួលយកនូវសំណើដែលក្រុមការងារចលនាកសាងសមាជិកគណបក្សស្នើសុំទាំង៣ចំណុចខាងលើផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិសេសក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តកំពត ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារចលនាកសាងសមាជិកយើងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោមហ៊ុនមសែន គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ ហើយដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចតេជោ ដើម្បីដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍៕

Previous Post Next Post