ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត ហ៊ុន​ សុខា ទីប្រឹក្សាសម្តេចតេជោ​ អញ្ជេីញដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត​ ចុះទទួល និងសួរសុខទុក្ខ​ សកម្មជនគណបក្សប្រឆាំង​ នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំត្រមែង​ ស្រុកឈូក​



(ខេត្តកំពត) ឯកឧត្តមបណ្ឌិត ហ៊ុន​ សុខា ទីប្រឹក្សាសម្តេចតេជោ​ ហ៊ុន​ សែន​ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជេីញដឹកនាំក្រុមការងារចុះទទួល និងសួរសុខទុក្ខ​ សកម្មជនគណបក្សប្រឆាំង​​ចំនួន ៩៧រូបឃុំត្រមែង​ ស្រុកឈូក ខេតខេត្តកំពតបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជា នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំត្រមែង ដោយមានការចូលរួមពីលោកស្រី​ ជួន​ សុខា​ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំត្រមែង​ និង គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំត្រមែង​  ព្រមទាំងកងកម្លាំងសរុបចំនួន ១៣៥នាក់។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋានរបស់គណបក្សភ្លើងទៀន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំង មានតែ បំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនៅឡើយ។ ដោយយើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុតនូវវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្ដូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសផ្ដាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រីបានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជាគឺជាបក្សនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត  ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេងៗមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាគឺជាគណបក្ស ដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយអាចរស់នៅជាមួយគ្នាបានក្នុងស្មារតី "រួមគិត រួមធ្វើ រួមទទួលខុសត្រូវ" យើងប្ដេជ្ញាចិត្តបន្តសកម្មភាពចុះជួបបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីពង្រីកមូលដ្ឋានគាំទ្រ និងរក្សាសាមគ្គីភាពឱ្យកាន់តែរឹងមាំ ស្របតាមគោលការណ៍ "រក្សាចាស់ បង្កើនថ្មី"។

សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិ ប្រកបដោយមាគ៌ាច្បាស់លាស់ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៃស្ថានការណ៍ជាតិ និងអន្តរជាតិ។



Previous Post Next Post