ព័ត៌មានមហាជន

លោក ម៉ៅ ផល្លាបានដឹកនាំសមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុន ម៉ាណែក ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនពីរគ្រួសារស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ តាមរយៈឯកឧត្តម ផេង គីមស្រ៊ុន។


(រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលដោយមានការណែនាំពីលោករិនរ៉ាវីប្រធានក្រុមប្រឹក្សាភិបាលនិងតំណាងឲ្យឯកឧត្តមផេងគឹមស៊ុនបានសហការជាមួយលោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក ភី ផង់ សមាជិកក្រុមប្រឹក្សាខណ្ឌកំបូល សមាជិកក្រុមប្រឹក្សាសង្កាត់កំបូល លោកប្រធានភូមិ  បានអញ្ជើញចូលរួមប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ផេង គីមស្រ៊ុន និងលោក ម៉ៅ ផល្លា ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វៈខាត និងពិការគ្រោះថ្នាក់ផ្សេងសរុបចំនួន ០២គ្រួសារ ស្ថិតក្នុងភូមិសាឡូង ០១គ្រួសារ និងភូមិត្រឹប ០១គ្រួសារ ដោយក្នុងនោះ ០១គ្រួសារទទួលបានស្មើរៗគ្នារួមមានដូចខាងក្រោម៖

-អង្ករ ១០០គីឡូក្រាម

-មី ២កេះ

-ទឹកត្រី  ២យួរ 

-ទឹកសុីអុីវ ២យួរ 

-ទឹកសុទ្ធ ២កេះ

-ប៊ីចេង ២កញ្ចប់

-កន្លែងពោះគោ៤

-ថវិកាចំនួន១០មុឺនរៀល

សមាសភាពថ្នាលយុវជនកម្ពុជាអញ្ជើញចូលរួមមាន÷

•លោកយិន វឌ្ឍនា         អនុប្រធាន

•លោកស្រីចាន់ ស្រីមុំ អនុប្រធាន

•លោកគីម រស្មី ទីប្រឹក្សាថ្នាក់កណ្ដាល

•លោកស្រីវ៉ុន សាវ៉េន  លេខា

•លោកហាន លីហ៊ុន  លេខា

•លោកម៉ៅ ដារិន  លេខា

•លោកនន់ នាង  ទីប្រឹក្សា

•លោកស្រីសែម ពិសី  លេខា

•លោកញោញ់ វុទ្ធី   ប្រធានឃុំសាខាអង្កតាសោម

ក្នុងឱកាសនោះលោកអភិបាលរងខណ្ឌកំបូលបានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតពីលោកអភិបាលនៃគណៈអភិបាលខណ្ឌកំបូលលោកបានដឹកនាំអាជ្ញាធរមូលដ្ឋានចូលរួមចែកអំណោយដ៌ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈសមាគមថ្នាលយុវជនកម្ពុជា ដែលដឹកនាំដោយលោកម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាពលជនកម្ពុជា។

ជាថ្មីម្ដងទៀតលោកអភិបាលរងបានបន្តថាខ្ញុំសូមជូនពរ និងអរគុណដល់ក្រុមការងារថ្នាយុវជនកម្ពុជាដែលបាននាំយកអំណោយមួយចំនួនមកប្រគល់ជូនគ្រួសារមានជីវភាគខ្វះខាតនៅក្នុងមូលដ្ឋានរបស់លោកនៅពេលនេះ ហើយលោកក៏បានគោរពក្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលលោកទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជាក់ស្ដែងនៅថ្ងៃនេះក្នុងមូលដ្ឋានរបស់ខ្ញុំបាទផ្ទាល់។

នាឱកាសនោះលោកប្រធាន ម៉ៅ ផល្លា ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជូនដល់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ ដោយលោកទាំងពីរតែងតែនឹករលឹកព្រួយបារម្ភគិតគួរអំពីសុខទុក្ខជានិច្ចចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ហើយលោកប្រធានបន្តទៀតថាលោកសូមបានថ្លែងអំណរគុណជូនចំពោះលោកអភិបាលរងខណ្ឌកំបូល និងអាជ្ញាធរពាក់ព័ន្ធ ហើយនិងសូមអរគុណចំពោះថ្នាក់ដឹកនាំ រួមទាំងសមាជិកសមាជិកាថ្នាលយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនៅពេលនេះ។

ចុងបញ្ចប់លោកប្រធានក៌បានគោរពដ៏ខ្ពង់ខ្ពស់ជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមមានជនមាយុយឺនយូរប្រាជ្ញាភ្លឺថ្លា កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ចជួនជាតិ និងជូននូវពុទ្ធពរទាំងបួនប្រការគឺ÷អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Previous Post Next Post