(ខេត្តបាត់ដំបង)៖ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋាន-ខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៥៤៦នាក់នៅទីស្នាការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញជាអធិបតីពី ឯកឧត្តម សួន សារុន ប្រធានមន្ទីរគណបក្សខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង លោក គង់ បៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកភ្នំព្រឹក ព្រមទាំងថ្នាក់ដឹកនាំសមាជិកនៃក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត-ខេត្ត ថ្នាក់ដឹកនាំ សមាជិកសមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំសមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានជាច្រើនផងដែរ។
ជាកិច្ចចាប់ផ្ដើមនៅក្នុងពិធី គណៈកម្មការគណបក្សស្រុកបានឡើងអាននៅរបាយការណ៍មតិស្វាគមន៍ ចំពោះគណៈអធិបតីដែលអញ្ជើញក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ខ្ញុំពិតជាមានកិត្តិយសសូមសម្ដែងនៅគារវកិច្ចយ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកបណ្ឌិត ភឺន ផល្លា ព្រមទាំងឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងជាពិសេសលោក លោកស្រី ដែលជាសមាជិកបក្ស ដែលត្រូវប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងពិធី ដ៏មានសារៈសំខាន់នាឱកាសនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងៗមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន ហើយលោកបណ្ឌិតក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។
ពិធីបញ្ចូលសមាជិកគណបក្សថ្មី នារសៀលថ្ងៃនេះមិនមែនជាលើកទី១នោះទេសម្រាប់ខេត្តបាត់ដំបង ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សន្តិភាពនៃការបង្រួបបង្រួមជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមការអនុវត្តគោលនយោបាយឈ្នះឈ្នះដែលនាំមកនៅសន្តិភាពការអភិវឌ្ឍពេញផ្ទៃប្រទេស។
ឯកឧត្តមបណ្ឌិត ភឺន ផល្លា បានមានប្រសាសន៍បន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។





























