ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់រសម្ដេចតេជោអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ២៥០នាក់នៅស្រុកសំពៅលូន


(បាត់ដំបង)៖នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំពៅលូន ខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន២៥០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញជាអធិបតីពី ឯកឧត្តម សួន សារុនប្រធានមន្ទីរគណបក្សខេត្តបាត់ដំបង ឯកឧត្តម នី កន អនុប្រធានក្រុមការងារបក្សចុះជួយស្រុកសំពៅលូន ព្រមទាំង។ថ្នាក់ដឹកនាំ សមាជិក នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានជាច្រើផងដែរ។ 

ជាកិច្ចចាប់ផ្ដើមនៅក្នុងពិធី គណៈកម្មការគណបក្សស្រុកបានឡើងអាននៅរបាយការណ៍មតិស្វាគមន៍ ចំពោះគណៈអធិបតីដែលអញ្ជើញក្នុងពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ខ្ញុំពិតជាមានកិត្តិយសសូមសម្ដែងនៅគារវកិច្ចយ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ភឺន ផល្លាព្រមទាំងឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងជាពិសេសលោក លោកស្រី ដែលជាសមាជិកបក្ស ដែលត្រូវប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងពិធី ដ៏មានសារៈសំខាន់នាឱកាសនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ភឺន ផល្លា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។ ចំពោះបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២៥០នាក់ ដែលទើបបញ្ចូលថ្មី ដែលសម្រេចចិត្តដ៏ត្រឹមត្រូវសុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននិងដឹកនាំប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ តែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ភឺន ផល្លា ក៏បានសម្កត់ធ្ងន់បន្ថែមទៀតថា សន្តិភាពនៃការបង្រួបបង្រួមជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍពេញផ្ទៃប្រទេស។ការចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវសមាជិក សមាជិកាទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោមហ៊ុនមសែន គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ ហើយដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចតេជោ ដើម្បីដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍៕



Previous Post Next Post