(ខេត្តកំពង់ស្ពឺ)៖នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូករួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ដែលបានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកភ្នំស្រួច។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ/អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្តជាច្រើនរូបផងដែរ។
បន្ទាប់ពីការប្តេជ្ញាចិត្ត របស់លោក អ៊ុំ សំអឿន អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួចទេីបប្រកាសទទួលស្គាល់រួចមក។ មានប្រសាន៍ទៅកាន់ពីធីនេះ ឯកឧត្តមបណ្ឌិ ជាម ចន្ទ័សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ/អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្រុកភ្នំស្រួច នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។
ឯកឧត្តមបណ្ឌិតបន្តថា ដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលភិបាល មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុរបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុក ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងស្រុក មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកភ្នំស្រួច ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត។





















