(ភ្នំពេញ)៖ នៅវិមាន៧មករា ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា បានបើកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារស្នាក់ការកណ្តាលដើម្បីរៀបចំផែនការ និងលើកទិសដៅបន្ត។
នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីគណៈធិបតីពីលោក រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និងលោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំង សមាជិក សមាជិកានៃសមាគមថ្នាលយុវជនកម្ពុជាជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើមបើកកម្មវិធី លោក សេង សច្ចៈ បើកឡើងអានរបាយការណ៍ជូនគណៈអធិបតីនៃសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ដោយមានបេសកកម្មចម្បងក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ បច្ចុប្បន្ន សមាគមនេះបានពង្រីកប្រតិបត្តិការដល់ ១៨ រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម។
នៅក្នុងកម្មវិធីនោះ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។ ហើយសមាគមថ្នាលយុវជនកម្ពុជា បានដឹកនាំសកម្មភាពមនុស្សធម៌ជាច្រើន រួមមានការចែកអំណោយដល់គ្រួសារខ្វះខាត ចាស់ជរា និងជនមានពិការភាព ក្រោមការឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
បន្ថែមពីនេះសមាគមថ្នាលយុវជនកម្ពុជា។ (ស.ថ.យ.ក) ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាហារូបករណ៍ដល់យុវជនក្រីក្រ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលស្របច្បាប់។ ថ្មីៗនេះ សមាគមក៏បានពង្រីកសកម្មភាពទៅលើការជួយឧបត្ថម្ភស្បៀងដល់បងប្អូនភៀសសឹក និងវីរកងទ័ពជួរមុខផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកដល់សន្តិភាពសង្គម។
នាឱកាសនោះផងដែរ លោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍លើកយកសំខាន់ៗក្នុងកិច្ចប្រជុំថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលអំពីផែនការផែនការ និងទិសដៅបន្ត៖
១. បន្តគាំទ្រដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យរបស់ សម្ដេចតេជោ ធីបតី ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឯកភាពជាតិ ស្ថិរភាព និងការអភិវឌ្ឍ។
២. ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដោយលើកកម្ពស់ព័ត៌មានដែលបានផ្ទៀងផ្ទាត់ ការទទួលខុសត្រូវ និងការយល់ដឹងរបស់សាធារណជន។
ជាកិច្ចបញ្ចប់ លោក រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល នោះក៏បានមានមតិសំណេះសំណាលចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា ក្រុមការងាររបស់ថ្នាលយុវជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ដ៏មានតម្លៃចូលរួមពិធីប្រជុំនាពេលនេះ។ក្មុងការលើកយកផែនការ និងយុទ្ធសាស្ត្រសម្រាប់ទិសដៅបន្ត ដើម្បីឲ្យអង្គភាពយើងទទួលបានភាពជោគជ័យ យើងរួមគ្នាថែរក្សាសច្ចភាព ឯកភាព និងការទទួលខុសត្រូវរួមគ្នាចំពោះវឌ្ឍនភាពរបស់ប្រទេសជាតិយើង!។



















