ព័ត៌មានមហាជន

សមត្ថកិច្ចនគរបាលកម្ពុជាបានសហការជាមួយសមត្ថកិច្ចនគរបាលវៀតណាមហើយបាននាំខ្លួន ឆេង ភារុណ ត្រឡប់ពីប្រទេសវៀតណាម ចូលមកកម្ពុជាវិញ បន្ទាប់ពីមានការសំណូមពរពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

បន្ទាប់ពីមានសំណូមពររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជនដៃដល់ឈ្មោះ ឆេង ភារុណ ចូលសារភាព និងវិលត្រឡប់ពីប្រទេសវៀតណាមមកប្រទេសកម្ពុជាវិញ ដើម្បីអនុវត្តច្បាប់ចំពោះទង្វើរបស់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ឈ្មោះ ឆេង ភារុន បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញហើយ។

តាមព័ត៌មានបឋម គិតត្រឹមម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឈ្មោះ ឆេង ភារុណ បានឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីចូលមកដល់កម្ពុជា ជនរូបនេះត្រូវបានសមត្ថកិច្ចនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រង់ចាំទទួល ដើម្បីនាំយកទៅអនុវត្តនីតិវិធីតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងទង្វើរបស់ខ្លួន។

ការវិលត្រឡប់របស់ ឆេង ភារុន ពីប្រទេសវៀតណាមមកកម្ពុជាវិញនេះ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយស្នើឱ្យរូបគេបង្ហាញការទទួលខុសត្រូវ និងចូលមកប្រឈមមុខជាមួយនីតិវិធីច្បាប់នៅកម្ពុជា។

ព័ត៌មានលម្អិតបន្ថែមអំពីសំណុំរឿង និងនីតិវិធីច្បាប់ដែលសមត្ថកិច្ចនឹងអនុវត្តចំពោះ ឆេង ភារុន នឹងត្រូវរង់ចាំការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ច។

Previous Post Next Post