នាព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២៦ ក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលដឹកនាំដោយឯកឧត្តមទួន សុខុន អនុប្រធានក្រុមព្រឹក្សាភិបាល និងជាប្រធានគណៈអចិន្ត្រៃយ៍ និងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិក្រុមការងារថ្នាលយុវជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជួសមុខឲ្យឯកឧត្តម រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្ដមប្រធានកិត្តិយស ផេង គីមស្រ៊ុន បានសហការជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីជាសហការីនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតស្ថិតនៅភូមិវាលស្បូវ និងភូមិស្វាយតាអុនទី១ សង្កាត់វាលស្បូវ ខ័ណ្ឌច្បារអំពៅ។
#សមាសភាពចូលរួមមានដូចខាងក្រោម:
-លោកយិន វឌ្ឍនា
-លោកស្រីប៉ាវ សារៀម
-លោកនឿន ដានួ
-លោកស្រីចាន់ ស្រីមុំ អនុប្រធាន
-លោកស្រីបៀត វន្ធី អនុប្រធានសាខារាជធានី
-លោក ហ៊ុន ចិត្រា ទីប្រឹក្សា
-លោក នង ដារ៉ា លេខា
-លោក អៀម រាសី លេខា
-លោកស្រី ឡុច សុដាណែត លេខា
-លោកនាង តារា ប្រធានលេខា
-លោក សម សារឿន ជំនួយការ
-លោក មុត សុថារិទ្ធ អនុប្រធានសាខារាជធានី
-លោក ម៉ៅ ដារិន លេខា
-កញ្ញា មុន្នី អាលីហ្សា លេខា
-លោកស្រី វ៉ុន សាវ៉េន លេខា
-លោកស្រីគាង វួចឆេង លេខា
@-សមាសភាពអជ្ញាធរចូលរួមមានដូចខាងក្រោម:
-លោកតុប សុច ចៅសង្កាត់រងទី១
-លោកស្រី ហង់ ច័ន្ទដារ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់
-នរគបាលប៉ុស្តិ៍
-អជ្ញាធរភូមិក្តីតាកុយ
-លោកឡុង សុខុម មេភូមិស្វាយតាអុក១
-ប្រជាការពារសង្កាត់
-លោកយាយ ហិន យួន នៅភូមិក្តីតាកុយ
-អ្នកមីង គុំ គឿន ស្ត្រីមេម៉ាយ នៅភូមិស្វាយតាអុក១។
ក្នុងឱកាសនោះដែរលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា បានពាំនាំនូវប្រសាសន៌ផ្ដាំផ្ញើរនឹករលឹកសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រួសារដែលបានទទួលអំណោយផងដែរ។
ដោយឡែកឯកឧត្តម ទួន សុខុនក៌បានមានប្រសាសន៌ថាសម្ដេចធិបតី និងលោកជំទាវបណ្ឌិតតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ម្យ៉ាងទៀតលោកប្រធានក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនា របស់យើងទាំងអស់គ្នា។
ឯកឧត្តមបន្តទៀតថា "ផឹកទឹកត្រូវនឹកដល់ ព្រភព ជ្រកក្រោមម្លប់ ត្រូវនឹកដល់អ្នកដាំ ទីណាមានការលំបាក ទីនោះមានគណបក្ស ប្រជាជនកម្ពុជា និងមានសម្តេចតេជោធិបតី ដោយលោកទាំងពីរមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋអត់អាហារឡើយ" ។
#សម្ភារៈប្រគល់ជូនរួមមានៈ
-អង្ករ
-ទឹកសុទ្ធ
-ទឹកត្រី
-ទឹកសុីអុីវ
-មីជាតិ
-ប៊ីចេង
-កន្សែងពោះគោ
-និងថវិកាមួយចំនួន
ដោយឡែកលោក លោកស្រីតំណាងឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពស់ខ្ពស់បំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរ តែងតែឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ជាក់ស្តែងពួកគាត់ ទទួលបានដូចថ្ងៃនេះ៕
ចុងក្រោយលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា បានថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ ជាក្រុមការងារថ្នាល់យុវជនកម្ពុជាថ្នាក់កណ្តាល រួមទាំងសាខារាជធានីភ្នំពេញដែលបានអញ្ជើញមកចូលរួមនាពេលនេះ។
លោកប្រធានក៌បានលើកម្រាមដៃដប់គោរពដ៌ខ្ពង់ខ្ពស់ជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃដើម្បីបន្តដឹកនាំប្រទេសជាតិមាតុភូមិឲ្យបានរុងរឿងរីកចំរើន និងការអភិវឌ្ឍ និងពុទ្ធពរទាំងឡាយ៤ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។










