(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រៀង ម៉េង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី អំពីផែនការ ការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ស្រៀង ម៉េង ក៏មានមតិសំណេះសំណាលទទួលស្វាគមន៍គណៈអធិបតី ក៏ដូចជាក្រុមការងារ ដែលមានវត្តមានក្នុងកិច្ចប្រជុំនៅពេលនេះ និងលើកយកតម្លៃ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
-អរគុណនយោបាយឈ្នះ ឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបតិ្តករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
ជាមួយគ្នានេះ ឯកឧត្តម ស្រៀង ម៉េង ក៏បានបន្ថែមទៀតថា ជាការពិត ការអនុវត្តការងារកន្លងទៅកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួមរបស់ប្រជាជននៅស្រុកចិត្របូរីនេះផ្ទាល់។











