ព័ត៌មានមហាជន

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា​ ចំនួន ១០២នាក់ នៅស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នាថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា​ ចំនួន ១០២នាក់ នៅស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។

នៅក្នុងកម្មវិធីប្រកាសបញ្ចូលសមាជិកនេះ មានការអញ្ជើញចូលរួម ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត  ឯកឧត្តម សុខ ប៊ន​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស ចំនួន ១០២នាក់។

ពិធីនេះបានប្រព្រឹត្តទៅនៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាគណបក្ស និងសមាជិកថ្មីទាំង ១០២នាក់។

សមាជិកថ្មីដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេសនេះ រួមមានអតីតថ្នាក់ដឹកនាំ និងសកម្មជនមកពីគណបក្សប្រឆាំងនានា ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការងារកសាង និងអភិវឌ្ឍសង្គមជាតិ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំងអស់ និងបានលើកទឹកចិត្តឱ្យបន្តចូលរួមសកម្មភាពរបស់គណបក្ស ព្រមទាំងរួមគ្នាចូលរួមបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ការប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១០២នាក់នេះ គឺជាសកម្មភាពមួយក្នុងការបន្តពង្រឹង និងពង្រីកសមាជិកភាពរបស់គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន។

Previous Post Next Post