(ខេត្តក្រចេះ) ៖នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនសមាជិកសមាគមសម្ព័ន្ធដើម្បីសន្តិភាព (សស.យស) នៅទីស្នាក់ការខេត្តក្រចេះ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិតបាននាំយកនូវ ថវិកាឧបត្ថម្ភ មួយចំនួនជូនដល់បងប្អូនសមាជិកសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពប្រចាំខេត្តក្រចេះព្រមទាំងប្រគល់ជូនអាវសមាគម ដើម្បីប្រើប្រាស់ក្នុងសកម្មភាពការងារសង្គម។
នេះគឺជាសកម្មភាពសប្បុរសធម៌ និងការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសមាជិក ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងការចូលរួមចំណែកក្នុងកិច្ចការងារសន្តិភាព និងសង្គមជាតិ។











